ក្រសួងឧស្សាហកម្ម ចេញសេចក្ដីសម្រេច នៃការកែសម្រួល និងបំពេញបន្ថែមការកំណត់ថ្លៃលក់ទឹកស្អាតជូនកម្មករ-កម្មការិនី សិស្ស និស្សិត ដែលមានតម្លៃត្រឹម៧០០រៀល ក្នុងមួយម៉ែត្រគូប

FN ៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចេញសេចក្ដីសម្រេចផ្លូវការ ស្ដីពីការកែសម្រូល និងបំពេញបន្ថែមការកំណត់ ថ្លៃលក់ទឹក ដែលផលិត និងផ្គត់ផ្គង់ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ នេះបើតាមសេចក្ដីសម្រេចរបស់រដ្ឋមន្រ្តីស្តីទី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក សាត សាមី ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។ នៅក្នុងសេចក្តីសម្រេចនេះ ក្រសួងឧស្សហកម្ម បានបញ្ជាក់ថា ទឹកសម្រាប់លក់ជូនដល់ម្ចាស់ផ្ទះ ឬម្ចាស់អគារដែលមានបន្ទប់ជួលឲ្យកម្មករ កម្មការិនី និងសិស្ស និស្សិត ស្នាក់នៅដោយគិតក្នុងតម្លៃ ៧០០រៀល ក្នុងមួយម៉ែត្រគូប ហើយម្ចាស់ផ្ទះ ឬម្ចាស់អគារ ត្រូវលក់ទឹកស្អាតនេះ ក្នុងតម្លៃ៨០០រៀល។